ការអប់រំសម្រាប់កូនៗរបស់យើងទាំងអស់គ្នា ៖ ការទទួលយកជាតិសាសន៍ចម្រុះ

Summary

Aotearoa New Zealand ជាកន្លែងមានភាពចម្រុះជាតិសាសន៍ ហើយកំពុងក្លាយ ទៅជាស្ថានភាពនេះយ៉ាងឆាប់រហ័ស ។ នៅតាមសាលាទូទាំងប្រទេស សិស្សរបស់យើងកាន់តែច្រើនគឺមកពីសហគមន៍​​ជនភាគតិច ។ នៅឆ្នាំ 2043 គេរំពឹងថានឹងមានសិស្ស ច្រើនជាងមួយនាក់ ក្នុងចំណោមបួននាក់ នៅ New  Zealand គឺជាអ្នកមកពីសហគមន៍ជនជាតិ ។ នៅទីក្រុង Auckland គេរំពឹងថា នឹងមានសិស្ស ច្រើនជាង 2 នាក់ក្នុងចំណោម 5 នាក់ គឺជាជនជាតិអាស៊ី ។

គឺជារឿងសំខាន់ដែលការអប់រំត្រូវ សមទៅតាមតម្រូវការ កូនចៅរបស់យើងទាំងអស់គ្នា ។ ការ សិក្សា នេះ មានគោលបំណង ដើម្បីពិនិត្យ មើល ថាតើ ការអប់រំរបស់យើង ត្រូវធ្វើបែបណា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់សិស្សដែលមកពីសហគមន៍ជនភាគតិច ។ លទ្ធផល បានបង្ហាញថា  សិស្សមួយចំនួនធំ ដែលមកពីសហគមន៍ជនភាគតិច ទទួលបានលទ្ធផលល្អក្នុងការសិក្សា ។ សិស្ស មកពីសហគមន៍ជនភាគតិច ទំនងជាទទួលបានលទ្ធផលល្អ ក្នុងកម្មវិធី NCEA ហើយបន្តទៅរៀននៅសកលវិទ្យាល័យ ។

ប៉ុន្តែការសិក្សានេះក៏បានរកឃើញដែរថា សិស្សមកពីសហគមន៍ជនជាតិភាគតិច កំពុងជួបប្រទះនឹងការរើសអើងជាតិសាសន៍, ភាពឯកោ និងកង្វះការយល់ដឹងអំពីវប្បធម៌ ។ លទ្ធផល ក៏បានបង្ហាញដែរថា ការអប់រំ មិនមែនជានិច្ចកាល សុទ្ធតែឆ្លុះបញ្ចាំង ចំពោះអ្វីដែលពលរដ្ឋ មកពីសហគន៍ជនភាគតិច នៅប្រទេសនូវេស៊ីឡង់ដ៍ ត្រូវការដែរ ។

ខណៈពេលដែល សាលារៀន នៅប្រទេសនូវេស៊ីឡង់ដ៍ កាន់តែមានភាពចម្រុះជាតិសាសន៍ ពេលនេះ គឺជាឱកាសដ៏រំភើប ក្នុងការពិនិត្យមើលជាថ្មីម្តងទៀត អំពីអ្វីដែលយើងបង្រៀន និងរបៀបដែលយើងបង្រៀន ដល់សិស្សទាំងនោះ ។ សាលារៀនជាច្រើនកំពុងផ្លាស់ប្តូរដើម្បីត្រៀមខ្លួនទទួលយក សិស្សចម្រុះជាតិសាសន៍ ប៉ុន្តែនឹងត្រូវការឲ្យមានការផ្លាស់ប្តូរច្រើន ជាងនេះទៀត ។ របាយការណ៍នេះរួមបញ្ចូលនូវជម្រើស សម្រាប់ការផ្លាស់ប្តូរដើម្បីធ្វើឱ្យ Aotearoa New Zealand ក្លាយជាកន្លែងដ៏ល្អមួយ របស់កុមារ  និងយុវជនរបស់យើង មកពីសហគមន៍ជនជាតិភាគតិច សម្រាប់ការ​រៀនសូត្រ ។

Whole article:

ការអប់រំសម្រាប់កូនៗរបស់យើងទាំងអស់គ្នា ៖ ការទទួលយកជាតិសាសន៍ចម្រុះ

ការសិក្សានេះ គឺជាការសង្ខេបទស្សនៈ រយៈពេលវែង

ការសង្ខេបអំពី ទស្សនៈរយៈពេលវែង អាចជួយយើងបាន ក្នុងការកំណត់ និងស្វែងរក បញ្ហាដែលមានសារៈសំខាន់សម្រាប់សុខុមាលភាពនាពេលអនាគត របស់មនុស្សនៅ Aotearoa នូវេស៊ីឡង់ដ៍ ។ ទស្សនៈរយៈពេលវែងនេះ អាចផ្តល់ព័ត៌មានអំពីនិន្នាការរយៈពេលមធ្យម និងរយៈពេលវែង, ហានិភ័យ និងឱកាស, និងស្វែងរកជម្រើសអំពីរបៀបដែលល្អបំផុត សម្រាប់ឆ្លើយតបចំពោះស្ថានភាពទាំងអស់នោះ ។

ការិយាល័យពិនិត្យការអប់រំ (Education Review Office), សហការជាមួយក្រសួងសហគមន៍ជនភាគតិច (Ministry for Ethnic Communities), ចង់ស្វែងយល់ពីបទពិសោធន៍អប់រំរបស់ សិស្សមកពីសហគមន៍ជនជាតិភាគតិច និងទំនាក់ទំនងក្រុមគ្រួសារធំ របស់ពួកគេ ។

“Whānau” សំដៅលើឪពុកម្តាយ/អ្នកថែទាំ និងសាច់ញាតិ របស់សិស្សទាំងនេះ ដើម្បីទទួលស្គាល់សារៈសំខាន់នៃទំនាក់ទំនងជិតស្និទ្ធ និងផ្សារភ្ជាប់របស់ពួកគេ ។

តើអ្វីជាភាពចម្រុះជាតិសាសន៍?

មានទម្រង់នៃភាពចម្រុះជាតិសាសន៍ជាច្រើន រួមមាន ជនជាតិ, វប្បធម៌, ភាសា, យេនឌ័រ, អត្តសញ្ញាណផ្លូវភេទ និងភាពចម្រុះខាងសាសនា ។ សម្រាប់ការសិក្សានេះ យើងខ្ញុំបានផ្តោតលើភាពចម្រុះជាតិសាសន៍ និងភាសាដែលពាក់ព័ន្ធ វប្បធម៌ និងសាសនា ។ ជនជាតិភាគតិច ត្រូវគេកំណត់ថាជាក្រុមជនភាគតិច ដែលមនុស្សចាត់ទុកថាជាអត្តសញ្ញាណរបស់ពួកគេ ឬដឹងថាខ្លួនជាផ្នែកមួយនៃក្រុមនេះ ។ សហគមន៍ជនជាតិភាគតិច ដែលរួមបញ្ចូលក្នុង​របាយការណ៍នេះ គឺអាហ្វ្រិក, អាស៊ី, អាមេរិកឡាទីន និងមជ្ឈិមបូព៌ា ។

ពាក្យថា 'ជនភាគតិច' សំដៅលើមនុស្សដែលកំណត់អត្តសញ្ញាណខ្លួនឯងថាជា អ្នកមកពីមជ្ឈិមបូព៌ា, អាមេរិកឡាទីន, អ្នកមកពីទ្វីបអឺរ៉ុប, អាស៊ី ឬអាហ្រ្វិក ។ ដោយសារការឆ្លើយតបចំពោះការស្ទង់មតិរបស់យើងខ្ញុំ និងទិន្នន័យដែលមាន, ដូច្នេះ យើងខ្ញុំមិនបានរាប់បញ្ចូលបទពិសោធន៍របស់សិស្ស នៅទ្វីបអឺរ៉ុបនៅក្នុងរបាយការណ៍នេះទេ ។

តើសិស្សទាំងអស់នេះជានរណា?

សិស្ស ដែលមកពីសហគមន៍ជនភាគតិច គឺមានភាពចម្រុះជាតិសាសន៍ច្រើន ដោយពួកគេមានជាតិពន្ធុ, សាសនា, វប្បធម៌,  ពេលវេលារស់នៅក្នុងប្រទេសនូវែស៊ីឡង់ដ៍ និងប្រវត្តិគ្រួសារ ខុសៗគ្នា ។ ជាងពីរភាគបីនៃសិស្ស មកពីសហគមន៍ជនភាគតិច ជាមនុស្សដែលកើតនៅលើទឹកដី នៃប្រទេសនូវស៊ីឡង់ដ៍ ។ សិស្ស ជាច្រើនមានជាតិពិន្ធុច្រើន  ហើយជាងពាក់កណ្តាលនៃមនុស្សមកពីសហគមន៍ជនភាគតិចចេះនិយាយច្រើនភាសា ។

តើភាពចម្រុះជនជាតិភាគតិច មើលទៅដូចអ្វីនៅក្នុងសាលារៀន Aotearoa New Zealand ដែរឬទេ ហើយតើវាផ្លាស់ប្តូរយ៉ាងដូចម្តេច ?

Aotearoa New Zealand មានភាពចម្រុះជាតិសាសន៍ ហើយរឿងនេះកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សដែរ

ភាពចម្រុះជាតិសាសន៍ កំពុងកើនឡើងនៅទូទាំងប្រទេស ប៉ុន្តែភាគច្រើន មានការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងតំបន់ទីក្រុង ។ សិស្សទាំងឡាយ គឺជាមនុស្សមកពីសហគមន៍ជនភាគតិចផ្សេងៗជាច្រើន ។ នៅឆ្នាំ 2043 គេរំពឹងថា នឹងមានតែសិស្សមួយនាក់ទេ ក្នុងចំណោមសិស្សបួននាក់ (26 ភាគរយ) មានអត្តសញ្ញាណជនជាតិអាស៊ី ហើយប្រហែលជាមួយនាក់ ក្នុងចំណោមសិស្ស 20 នាក់ (3.6 ភាគរយ) មានអត្តសញ្ញាណជាជនជាតិមជ្ឈិមបូព៌ា, អាមេរិកឡាទីន ឬអាហ្វ្រិក (MELAA) ។ នៅទីក្រុង Auckland សិស្សច្រើនជាង 2 នាក់ក្នុងចំណោមសិស្ស 5 នាក់ (43 ភាគរយ) មានអត្តសញ្ញាណជាជនជាតិអាស៊ី  ។

រូបភាពទី 1៖ សមាមាត្រនៃសិស្ស (អាយុ 5 ដល់ 19 ឆ្នាំ) នៅ Aotearoa New Zealand ដែលមានអត្តសញ្ញាណ ជា MELAA ឬអាស៊ី

Proportion of learners (aged 5–19) in Aotearoa New Zealand who identify as MELAA or Asian

តិ NZ ,នៃជំរឿន 2013 និង 2018, ក្រុមជនភាគតិច (សម្រាប់ឆ្នាំ 2013 និង 2018); និងការព្យាករណ៍ចំនួនប្រជាជនជាជនភាគតិច ៖ 2018 (ទិន្នន័យមូលដ្ឋាន)–2043, ការព្យាករណ៍ជាមធ្យម (សម្រាប់ ឆ្នាំ 2043) ។

Asian

អាស៊ី

MELAA (Middle Eastern, Latin American and African)

មជ្ឈិមបូព៌ា, អាមេរិកឡាទីន និងអាហ្វ្រិក

រូបភាពទី 2 ៖ សមាមាត្រនៃសិស្ស (អាយុ 5 ដល់ 19 ឆ្នាំ) ក្នុងតំបន់ដែល មានអត្តសញ្ញាណជាជនជាតិអាស៊ី

Figure 2: Proportion of learners (aged 5 – 19) regionally who identify as Asian

ប្រភព ៖ ស្ថិតិនូវេស៊ីឡង់ដ៍, ជំរឿន 2018, ក្រុមជនជាតិភាគតិច (សម្រាប់ឆ្នាំ 2018) និង ការទស្សន៍ទាសមូលដ្ឋានចំនួប្រជាជនថ្នាក់ក្រោមជាតិ 2018 (សម្រាប់ឆ្នាំ 2043) ការទស្សន៍ទាយចំនួនមធ្យម (សម្រាប់ឆ្នាំ 2043) ។

The Asian population is expected to increase in schools across the country

ប្រជាជនអាស៊ីត្រូវបានគេរំពឹងថានឹងកើនឡើងនៅក្នុងសាលារៀន ទូទាំងប្រទេស

Auckland

អូកខ្លិន

Bay of Plenty

Bay of Plenty

Waikato

Waikato

Wellington

Wellington

Nelson

Nelson

Canterbury

Canterbury

Southland

តំបន់ចុងកោះខាងត្បូង (Southland)

តើអ្វីខ្លះដែលសិស្សបានជួបប្រទះអំពីការអប់រំមកពីសហគមន៍ចម្រុះជនភាគតិច និង whānau របស់ពួកគេ?

1. សិស្សជាច្រើន ដែលមកពីសហគមន៍ជនជាតិភាគតិច សម្រេចលទ្ធផលការអប់រំបានល្អ

បើគេក្រឡេកមើលលើ វិញ្ញាបនបត្រជាតិនៃសមិទ្ធិផលអប់រំ (NCEA), សមិទ្ធិផល និងការទទួលស្គាល់ គឺសិស្សជាជនជាតិអាស៊ី មានចំនួនខ្ពស់ជាង ចំនួនមធ្យមរបស់នូវេស៊ីឡង់ដ៍, ហើយទាំងសិស្ស MELAA និងសិស្សអាស៊ី ទំនងជាអាចសម្រេចបានច្រើនជាង ក្នុងការប្រឡងចូល និងចូលរៀននៅសកលវិទ្យាល័យ ។ ទោះជាយ៉ាងណាក៏ដោយ គឺមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងនៅទូទាំងសហគមន៍ជនភាគតិច, ហើយនៅក្នុងសហគមន៍ជនភាគតិចទាំងអស់ ក៏មានសិស្ស ដែលរៀនមិនសូវពូកែដែរ ។

រូបភាពទី 3 ៖ ការទទួលស្គាល់គុណសម្បត្តិ និងឧត្តមភាព នៃ NCEA កម្រិត 2, តាមជនជាតិ ៖ 2021

រូបភាពទី 3 ៖ ការទទួលស្គាល់គុណសម្បត្តិ និងឧត្តមភាព នៃ NCEA កម្រិត 2, តាមជនជាតិ ៖ 2021

រូបភាពទី 3 ៖ ការទទួលស្គាល់គុណសម្បត្តិ និងឧត្តមភាព នៃ NCEA កម្រិត 2, តាមជនជាតិ ៖ 2021

ប្រភព៖ NZQA, ភាពជោគជ័យនៃ NCEA កម្រិត 1, 2 និង 3 ជនភាគតិច, ឆ្នាំ 2021

2. សិស្សមកពីសហគមន៍ជនភាគតិច បានជួបប្រទះការគម្រាមកំហែងការរើសអើងជាតិសាសន៍ ដែលកំពុងតែរីករាលដាល ហើយដែលជាធម្មតា សាលាមិនសូវយកចិត្តទុកដាក់ដោះស្រាយឡើយ

សិស្សចំនួនមួយនាក់ ក្នុងចំណោមសិស្សប្រាំនាក់ មកពីសហគមន៍ជនជាតិភាគតិច បានជួបប្រទះការសម្លុតរើសអើងពូជសាសន៍កាលពីខែមុន ហើយជាងពាក់កណ្តាលបានឃើញអ្នកផ្សេងទៀតត្រូវបានគេធ្វើបាបដោយសារតែពួកគេជាជនជាតិភាគតិច ។ ទាំង whānau និងសិស្ស បានរាយការណ៍ថា អំពើសម្លុតរើសអើងជាតិសាសន៍ ចាំបាច់ត្រូវកំណត់ឲ្យបានច្បាស់ និងដោះស្រាយឱ្យបានប្រសើរជាងមុននៅសាលា ។ ជិតមួយភាគបីនៃសិស្ស ដែលមកពីសហគមន៍ជនភាគតិច គិតថា សាលារបស់ពួកគេ មិនយកចិត្តទុកដាក់ខ្លាំងលើបញ្ហាវាយប្រហារលើជាតិសាសន៍ ។

រូបទី 4 ៖: បទពិសោធន៍របស់សិស្ស អំពីបញ្ហាវាយប្រហារជាតិសាសន៍ និងការរើសអើងជាតិសាសន៍កាលពី 30 ថ្ងៃកន្លងទៅ

រូបទី 4 ៖: បទពិសោធន៍របស់សិស្ស អំពីបញ្ហាវាយប្រហារជាតិសាសន៍ និងការរើសអើងជាតិសាសន៍កាលពី 30 ថ្ងៃកន្លងទៅ

រូបទី 4 ៖: បទពិសោធន៍របស់សិស្ស អំពីបញ្ហាវាយប្រហារជាតិសាសន៍ និងការរើសអើងជាតិសាសន៍កាលពី 30 ថ្ងៃកន្លងទៅ  

ប្រភព ៖ ការ​ស្ទង់​មតិសិស្ស  ERO, ឆ្នាំ 2022

 

“ខ្ញុំនៅមានអារម្មណ៍ដូចជារឿងចម្លែកក្នុងការយកអាហារឥណ្ឌាមកសាលា ដោយសារតែយើងត្រូវញុំាវាដោយម្រាមដៃ ។ មានមិត្តភ័ក្តិរបស់ខ្ញុំម្នាក់—នាងជាជនជាតិឥណ្ឌា, នាងត្រូវបានគេធ្វើបាបយ៉ាងខ្លាំង ដោយសារតែអាហាររបស់នាង ហើយនាងបានក្លាយជាមនុស្សឯកោ ។ ហើយ​នាង​បាន​ព្យាយាម​យក​នំសាំងវិច​មក​សាលា បើទោះ​បីជា​នាង​មិន​ចូល​ចិត្ត​ញ៉ាំវាក៏​ដោយ, ប៉ុន្តែ​វា​យឺត​ពេល​ហើយ សម្រាប់នាង» ។ (សិស្ស)

3. ជាទូទៅ សិស្សមកពីសហគមន៍ជនជាតិភាគតិច មានអារម្មណ៍ថាខ្លួនមិនមែនជាផ្នែកមួយនៃបរិស្ថានការសិក្សាឡើយ

សិស្ស ស្ទើរតែមួយនាក់ ក្នុងចំណោមសិស្សប្រាំនាក់ មកពីសហគមន៍ជនជាតិភាគតិច បានរាយការណ៍ថា ពួកគេតែងតែមានអារម្មណ៍ថាពួកគេមិនមែនជាផ្នែកមួយរបស់សាលា ហើយសិស្សទីបី មានអារម្មណ៍ឯកោនៅសាលារៀនរៀងរាល់សប្តាហ៍ ឬជារៀងរាល់ថ្ងៃ ។ សិស្សស្ទើរតែមួយនាក់ ក្នុងចំណោមសិស្សប្រាំនាក់ ក៏មានអារម្មណ៍ថា ពួកគេត្រូវតែលាក់អត្តសញ្ញាណជនជាតិរបស់ពួកគេនៅសាលារៀន ឬមានអារម្មណ៍ថាត្រូវបានដកចេញពីសកម្មភាពសាលាដោយសារតែអត្តសញ្ញាណជនជាតិរបស់ពួកគេ ។ សិស្ស MELAA ជាពិសេស មានសុខុមាលភាពទាបខ្លាំង ។

“ខ្ញុំមានអារម្មណ៍ថា គឺមានពេលតែមួយគត់ដែលអ្នកអាចបង្ហាញវប្បធម៌របស់ខ្លួនបាន គឺនៅក្នុងសប្តាហ៍វប្បធម៌” ។ (សិស្ស)

4. ការអប់រំដែលផ្តល់ជូន មិនតែងតែឆ្លុះបញ្ចាំងពីអ្វីដែល whānau និងសិស្ស មកពីសហគមន៍ជនភាគតិចចង់បាននោះទេ

នៅពេលដែល Aotearoa New Zealand មានការផ្លាស់ប្តូរ, អ្វីដែលសហគមន៍ចង់បានពីការអប់រំ ក៏ផ្លាស់ប្តូរផងដែរ ។ បច្ចុប្បន្នការអប់រំមិនតែងតែឆ្លុះបញ្ចាំង ពីអ្វីដែលសហគមន៍ជនជាតិភាគតិច ចង់បាននោះទេ ។ បួននាក់ក្នុងចំណោម 10 whānau និងជិតមួយភាគបីនៃ សិស្ស មកពីសហគមន៍ជនភាគតិច យល់ថា កិច្ចការសាលាដែលគ្រូដាក់ឲ្យ មិនសូវពិបាកធ្វើទេ ។ ស្ទើរតែពីរភាគបីនៃ whānau យល់ថាសាលា គួរតែគាំទ្រភាសាកំណើតរបស់ពួកគេ, ប៉ុន្តែមានភាសាជនជាតិភាគតិចចំនួន 11 រួមទាំងភាសាហិណ្ឌូ ដែលជាភាសានិយាយច្រើនជាងគេទីបួននៅក្នុង Aotearoa ដែលមិនមាននៅក្នុងការប្រឡង NCEA ឡើយ ។ Wānau ខ្លះ ក៏ចង់ឱ្យសាលាបង្រៀនសាសនា ឲ្យបានច្រើន ផងដែរ ។

5. Whānau មកពីសហគមន៍ជនជាតិភាគតិច ក៏ជួបឧបសគ្គក្នុងការចូលរួមសកម្មភាពសាលាដែរ

Whānau មកពីសហគមន៍ជនភាគតិច ចង់ចូលរួមជាផ្នែកមួយ ក្នុងសកម្មភាពអប់រំរបស់កូនរបស់ពួកគេ ។ ពួកគេចូលរួមសកម្មភាពប្រជុំព័ត៌មានមាតាបិតាសិស្សច្រើនជាងសកម្មភាពផ្សេងទៀត ប៉ុន្តែមិនទទួលបានព័ត៌មានអំពីការសិក្សារបស់កូនពួកគេមិនគ្រប់គ្រាន់ឡើយ ឬក៏មានការភ័ន្តច្រឡំ អំពីព័ត៌មានការសិក្សានៃកូនរបស់ពួកគេ ។ ពួកគេ​មានអ្នកតំណាងមិនគ្រប់គ្រាន់នៅក្រុមប្រឹក្សា​សាលា​ -ឧទាហរណ៍ មាន​​​ឪពុក​ម្តាយសិស្សតែ 2 ភាគរយប៉ុណ្ណោះ​ នៅក្នុង​ក្រុមប្រឹក្សា​សាលា​ ដែលជា​ជនជាតិ​អាស៊ី ។

6. សិស្សជាច្រើនមកពីសហគមន៍ជនជាតិភាគតិច បន្តការសិក្សាថ្នាក់ឧត្តមសិក្សា ប៉ុន្តែព័ត៌មានសម្រាប់ការសម្រេចរបស់ពួកគេ ធ្វើឲ្យមានការភ័ន្តច្រឡំ ហើយសម្រាប់អ្នកខ្លះទៀត ជម្រើសរបស់ពួកគេ ត្រូវបានរារាំងដោយអយុត្តិធម៌ដោយភាពលំអៀងរបស់គ្រូ

សិស្ស មកពីសហគមន៍ជនភាគតិច ទំនងជាបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ច្រើនជាងមធ្យមភាគ របស់នូវេស៊ីឡង់ដ៍ ។ ប៉ុន្តែ​សម្រាប់​ ពួកគេមួយចំនួន ​ជម្រើស​របស់​គាត់​ ជួបប្រទះនូវឧបសគ្គ ។ ចំនួនសិស្ស មធ្យមសិក្សា ច្រើនជាង មួយ ក្នុងចំណោមសិស្សបួននាក់ មកពីសហគមន៍ជនភាគតិច និយាយថា អនុសាសន៍របស់គ្រូ សម្រាប់ឲ្យពួកគេ ជ្រើសរើសមុខវិជ្ជាសិក្សា គឺស្ថិតក្រោមឥទ្ធិពល ជនជាតិភាគតិច ។  ទាំងសិស្ស និងអ្នកមកពីសហគមន៍ជនជាតិភាគតិច មានការយល់ច្រឡំអំពី NCEA ។ ហើយសិស្សមួយភាគប្រាំ មិនគិតថា ពួកគេទទួលបានការគាំទ្រ ក្នុងការជ្រើសរើសមុខវិជ្ជាសិក្សា ឬជ្រើសរើសអាជីព ។

“ទម្លាប់ដែលគិតថាជនជាតិណាមួយ គួរប្រាថ្នារៀនឬធ្វើការអ្វីមួយ គឺ​នៅមាន​កម្រិត​ខ្លាំង​ ហើយ​ក៏មិន​អាច​ជួយឲ្យ​សិស្ស​ឈាន​ដល់​ការ​ប្រាថ្នា​របស់​ពួកគេ​បាន​ឡើយ” ។  (អ្នកដឹកនាំសហគមន៍យុវជន)

តើសាលារៀនបំពេញតម្រូវការរបស់សិស្សមកពីសហគមន៍ជនជាតិភាគតិច និង whānau របស់ពួកគេយ៉ាងដូចម្តេច?

1. សាលារៀនមួយចំនួន មានការច្នៃប្រឌិត និងទទួលយកការអនុវត្តថ្មីៗរួចជាស្រេចហើយ ដើម្បីបំពេញតម្រូវការរបស់សហគមន៍ជនភាគតិច

ERO បានទៅទស្សនាសាលារៀន ហើយបានរកឃើញថា សាលាជាច្រើន បាន និងកំពុងសម្របតាមអ្វីដែលត្រូវបង្រៀន និងរបៀបបង្រៀន, ដោយបានភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ជនភាគតិច, និងបង្កើនការយល់ដឹងរបស់ពួកគេអំពីវប្បធម៌ និងតម្រូវការសិក្សា របស់សិស្សទាំងនោះ ។ ទោះជាយ៉ាងណាក៏ដោយ យើងក៏បានរកឃើញសាលារៀនមួយចំនួន កំពុងប្រឈមនឹងបញ្ហានៅពេលពួកគេព្យាយាមសម្របខ្លួន, មានសាលាខ្លះនៅមិនទាន់ទទួលយកការអនុវត្តថ្មីឡើយ, ហើយសាលាមួយចំនួន ក៏មិនដឹងប្រាកដដែរថា អ្វីដែលពួកគេ កំពុងធ្វើ វាអាចដើរទៅមុខរួចដែរឬទេ ។

2. ការយល់របស់គ្រូ អំពីសិស្សរបស់ខ្លួន បូករួមទាំងការយល់អំពីវប្បធម៌របស់សិស្ស គឺជាចំណុចសំខាន់នៃបទពិសោធន៍របស់សិស្សនៅសាលា តែស្ថានភាពនេះ ត្រូវតែកសាងជារូបរាងឡើង

ការយល់ដឹងរបស់គ្រូអំពីវប្បធម៌ គឺមិនស្របតាមការផ្លាស់ប្តូរចំនួនប្រជាជនរបស់យើងឡើយ ។ បុគ្គលិកបង្រៀនមិនឆ្លុះបញ្ចាំង ចំពោះជាតិពិន្ធុ​របស់​សិស្ស ។ ឧទាហរណ៍ មានគ្រូបង្រៀនត្រឹមតែ 5 ភាគរយប៉ុណ្ណោះជាជនជាតិអាស៊ី ។ Whānau និងសិស្ស មានការព្រួយបារម្ភអំពីកង្វះការយល់ដឹង និងការស្គាល់អំពីវប្បធម៌របស់សិស្សពីលោកគ្រូ អ្នកគ្រូ ។ របាយការណ៍អំពីគ្រូបានបញ្ជាក់ថា ពួកគាត់មានការយល់ដឹងតិចតួចអំពីវប្បធម៌ និងតម្រូវការសិក្សារបស់សិស្ស ។ គ្រូជាងពាក់កណ្តាលមិនមានការជឿជាក់ឡើយ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយសិស្សមកពីសហគមន៍ជនភាគតិច ។ ពាក់កណ្តាលនៃសិស្ស ដែលមកពីសហគមន៍ជនជាតិភាគតិច បានរាយការណ៍ថា គ្រូបានសរសេឈ្មោះរបស់ពួកគេខុស ។

តើ​ការ​អប់រំ​មាន​ផល​ប៉ះពាល់​យ៉ាង​ណា​ទៅ​ថ្ងៃ​អនាគត?

នៅពេលដែលសាលារៀនរបស់ប្រទេសនូវេស៊ីឡង់ដ៍ កាន់តែមានភាពចម្រុះជាតិសាសន៍ គឺនាំឲ្យមានឱកាសដ៏គួរឱ្យរំភើបមួយ សម្រាប់ពិនិត្យមើលការអប់រំឡើងវិញ រួមទាំងអ្វីដែលយើងបង្រៀន និងរបៀបដែលយើងបង្រៀនផងដែរ ។ យើងខ្ញុំបានកំណត់ពីផលប៉ះពាល់ធំៗចំនួនប្រាំ នៅពេលពិចារណាអំពីអនាគតនៃការអប់រំនៅ Aotearoa New Zealand ។

1. សាលារៀននីមួយៗត្រូវមានលទ្ធភាពឆ្លើយតបទៅនឹងការកើនឡើងនៃភាពចម្រុះជាតិសាសន៍

ភាពចម្រុះនៃជាតិសាសន៍ កំពុងកើនឡើងនៅទូទាំងប្រទេស - មិនត្រឹមតែនៅក្នុងទីក្រុង Auckland ប៉ុណ្ណោះទេ - ហើយការផ្លាស់ប្តូរដ៏ធំបំផុតគឺនៅក្នុងចំណោមមនុស្សវ័យក្មេង ។ ការកើនឡើងនៃភាពចម្រុះជាតិសាសន៍ នៅក្នុងសាលារៀនត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការកើនឡើងនៃភាពចម្រុះនៃវប្បធម៌ និងភាពសម្បូរបែបនៃភាសាដែលពួកគេនិយាយ ។ សាលារៀននីមួយៗត្រូវតែអាចបំពេញតម្រូវការរបស់សិស្ស មកពីសហគមន៍ជនភាគតិច ដូច្នេះពួកគេមិនត្រឹមតែបន្តសម្រេចបាននូវការអប់រំប៉ុណ្ណោះទេ តែក៏ពេញចិត្តចំពោះសាលាផងដែរ ។

2. សាលានីមួយៗត្រូវតែអាចដោះស្រាយការរើសអើងជាតិសាសន៍

នៅ Aotearoa នូវេស៊ីឡង់ដ៍ មានសិស្សមកពីសហគមន៍ជនជាតិភាគតិច ជាច្រើន បានជួបប្រទះអំពើសម្លុតគម្រាមប្រកាន់ពូជសាសន៍ និងការលំអៀងដោយសារបញ្ហាពូជសាសន៍ ។ ហើយនៅពេលដែលពួកគេលើកឡើងពីការព្រួយបារម្ភ គឺសាលាមិនសូវអើពើប៉ុន្មានដែរ ។ យើងត្រូវធ្វើឲ្យបានល្អជាងមុន ។ សាលានីមួយៗត្រូវតែអាចទប់ស្កាត់ និងដោះស្រាយការរើសអើងជាតិសាសន៍ ។

3. យើងត្រូវតែធ្វើឲ្យបានល្អជាងមុនអំពីការផ្តល់សេវាអប់រំចំពោះសិស្សមកពីសហគមន៍ជនភាគតិច

យើងត្រូវស្វែងយល់បន្ថែមអំពីបទពិសោធន៍ការសិក្សា និងលទ្ធផលដែលសហគមន៍ជនជាតិចម្រុះចង់បាន ។ នេះអាចរួមបញ្ចូលប្រភេទ និងទីតាំងនៃសាលារៀន ព្រមទាំងមុខវិជ្ជាដែលបានបង្រៀន ។ យើងត្រូវតែបង្កើនសមត្ថភាពវប្បធម៌នៃកម្លាំងគ្រូបង្រៀន បច្ចុប្បន្ន និងអភិវឌ្ឍក្រុមគ្រូបង្រៀនដែលមានលក្ខណៈចម្រុះបន្ថែមទៀតសម្រាប់អនាគត ។

4. យើងត្រូវយល់កាន់តែច្បាស់អំពីបទពិសោធន៍ និងលទ្ធផលនៃការអប់រំ របស់សិស្សមកពីសហគមន៍ជនភាគតិច និងផ្តល់សម្លេងឱ្យពួកគេកាន់តែខ្លាំងក្នុងការអប់រំ

នៅឆ្នាំ 2043 សិស្សមួយភាគបួននឹងមកពីសហគមន៍ជនភាគតិច ។ សហគមន៍របស់ពួកគេគួរតែមានសិទ្ធិបញ្ចេញមតិបានច្រើន ចំពោះការអប់រំដែលពួកគេទទួលបាន ។ សិស្សរបស់យើងដែលមកពីសហគមន៍ជនភាគតិច និង whānau របស់ពួកគេ ជារឿយៗមិនសូវឃើញនៅក្នុងទិន្នន័យដែលយើងប្រមូលពីការងារអប់រំ, ការសន្ទនាអំពីការអប់រំ និងនៅក្នុងការសម្រេចចិត្តដែលយើងធ្វើឡើយ ។ យើងត្រូវស្វែងយល់ពីបទពិសោធន៍ និងលទ្ធផលរបស់ពួកគេ (ជាពិសេសថាតើស្ថានភាពរបស់សហគមន៍នីមួយៗ មានភាពខុសគ្នាបែបណា) និងផ្តល់ឱ្យសហគមន៍ជនភាគតិចនូវសំឡេងខ្លាំងជាងមុន ក្នុងការចូលរួមការងារអប់រំ ។

5. សម្រាប់អនាគតរបស់ Aotearoa New Zealand យើងត្រូវការ ការអប់រំ ដែលមានលក្ខណៈល្អ សម្រាប់សិស្ស មកពីសហគមន៍ជនភាគតិច និង whānau របស់ពួកគេ

សិស្សានុសិស្ស និង whānau របស់ពួកគេ ដែលមកពីសហគមន៍ជនជាតិភាគតិច មានសេចក្តីប្រាថ្នាខ្ពស់សម្រាប់ការអប់រំ និងតម្លៃក្នុងការរក្សាភាសាកំណើតរបស់ពួកគេ ។ ការគាំទ្រសេចក្តីប្រាថ្នាទាំងនេះ និងធ្វើឱ្យការអប់រំរបស់ Aotearoa នូវេស៊ីឡង់ដ៍ មានភាពល្អសម្រាប់សិស្ស គ្រប់ជនជាតិ និងវប្បធម៌ នឹងជួយយើងបានក្នុងការពង្រឹងប្រព័ន្ធអប់រំ, កម្លាំងការងារ, វប្បធម៌ និងទំនាក់ទំនងជាមួយប្រទេសដទៃទៀត ។

ចុះឥឡូវនេះ យើងត្រូវធ្វើអ្វី? វិស័យដែលត្រូវយកចិត្តទុកដាក់សម្រាប់អនាគត

សិស្សជាច្រើនមកពីសហគមន៍ជនជាតិភាគតិច កំពុងទទួលបានការអប់រំ ប៉ុន្តែពួកគេត្រូវយកឈ្នះលើអំពើរើសអើងជាតិសាសន៍ដែលរីករាលដាល, ភាពឯកោ, និងកង្វះការយល់ដឹងអំពីវប្បធម៌ ។ ដើម្បីរីកចម្រើនជាប្រទេសមួយ យើងត្រូវផ្លាស់ប្តូរ ។ មានវិស័យចំនួនប្រាំដែលមានឱកាសសម្រាប់ការផ្លាស់ប្តូរ ដើម្បីដើរទៅមុខ ។

  1. បញ្ចប់ការរើសអើងជាតិសាសន៍ ។ នៅពេលអនាគត យើងមានជម្រើសច្រើន ដើម្បីកំណត់ការរំពឹងទុកកាន់តែខ្លាំង លើការដោះស្រាយការរើសអើងជាតិសាសន៍ និងផ្តល់វិថីកាន់តែច្បាស់សម្រាប់ឪពុកម្តាយ និងសិស្ស ដើម្បីលើកឡើងពីការព្រួយបារម្ភ នៅពេលដែលការរើសអើងជាតិសាសន៍មិនត្រូវបានដោះស្រាយ ។ យើងក៏អាចមានការខិតខំប្រឹងប្រែងខ្លាំង ដើម្បីដោះស្រាយការរើសអើងជាតិសាសន៍ប្រឆាំងនឹងក្រុមជនងាយរងគ្រោះ ។
  2. ផ្លាស់ប្តូរអ្វីដែលត្រូវបង្រៀន ។ នៅពេលអនាគត អ្វីដែលត្រូវបង្រៀននៅក្នុងសាលា អាចត្រូវបានផ្លាស់ប្តូរ ដើម្បីឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់អំពីអ្វីដែលសហគមន៍ជនភាគតិចរបស់នូវេស៊ីឡង់ដ៍ និងសិស្ស មកពីសហគមន៍ទាំងនោះ ចង់បានពីការអប់រំ ។ នេះអាចរួមបញ្ចូលនូវការផ្លាស់ប្តូរភាសា ដែលត្រូវបង្រៀននៅក្នុងសាលា, របៀបបង្រៀនអំពីសាសនា, ភាពសំខាន់របស់សហគមន៍ជនភាគតិច និងប្រវត្តិរបស់ពួកគេនៅក្នុងអ្វីដែលត្រូវបង្រៀន និងកម្រិតនៃភាពពិបាក ចំពោះកិច្ចការសាលា ។
  3. ផ្លាស់ប្តូររបៀបដែលត្រូវបង្រៀន (និងថាតើគ្រូជានរណា) ។ នៅពេលអនាគត គ្រូបង្រៀននឹងចាំបាច់ត្រូវអាចយល់ និងអាចឆ្លើយតបទៅនឹងតម្រូវការរបស់សិស្ស ដែលមានលក្ខណៈចម្រុះជាតិសាសន៍ កាន់តែច្រើន ។ មានជម្រើស​​ក្នុងការអភិវឌ្ឍន៍ជំនាញរបស់គ្រូទាំងអស់ និងផ្តល់ផ្លូវដែលជួយសមាជិកសហគមន៍ជនភាគតិចកាន់តែច្រើនក្នុងការបង្រៀន និងក្លាយជាជំនួយការគ្រូបង្រៀន ។
  4. ការផ្លាស់ប្តូរកន្លែងបង្រៀន (ពង្រីកជម្រើស) ។ នៅពេលអនាគត សហគមន៍ជនភាគតិចអាចស្វែងរកសាលារៀនដែលត្រូវនឹងការរំពឹងទុករបស់ពួកគេសម្រាប់ការអប់រំ ។ មានយន្តការដែលមានស្រាប់ដើម្បីបង្កើតសាលា ដែលមានគុណតម្លៃ បុគ្គលិកលក្ខណៈ និងការរំពឹងទុកខុសគ្នា និងជម្រើសដើម្បីបង្កើនការគាំទ្រសម្រាប់សហគមន៍ ។
  5. បង្កើនភាពសំខាន់ និងសំឡេងរបស់សហគមន៍ជនភាគតិចក្នុងការអប់រំ ។ ការរំពឹងទុកទៅថ្ងៃមុខ គឺមានជម្រើសក្នុងការប្រមូល និងតាមដានព័ត៌មានឱ្យបានហ្មត់ចត់បន្ថែមទៀតថាតើសិស្សទាំងនេះធ្វើបានល្អកម្រិតណា និងដើម្បីផ្តល់អាទិភាព និងជ្រើសរើសសហគមន៍ជនភាគតិច និងសិស្ស យ៉ាងសកម្មទៅក្នុងការគ្រប់គ្រងសាលារៀន ។

សេចក្តីសន្និដ្ឋាន

AotearoaNew Zealand កំពុងក្លាយជាប្រជាជាតិដែលចម្រុះជាតិសាសន៍ កាន់តែខ្លាំង ។ ស្ថានភាពនេះ គឺជាការផ្តល់ឱកាសមួយសម្រាប់ប្រព័ន្ធអប់រំរបស់យើង ដើម្បីទទួលយកការផ្លាស់ប្តូរនេះ និងសម្របខ្លួន ដើម្បីឱ្យសិស្សមកពីសហគមន៍ជនភាគតិច និង whānau មានអនាគតល្អ ។ នៅឆ្នាំ 2043 មួយភាគបួននៃសិស្សរបស់យើងទាំងអស់នឹងមកពីសហគមន៍ជនភាគតិច ។ អ្វីដែលពួកគេចង់បានសម្រាប់ការអប់រំ គឺសំខាន់។

តាមរយៈការអប់រំដែលទទួលយកភាពចម្រុះ និងការបំពេញតម្រូវការរបស់សិស្សទាំងអស់ Aotearoa New Zealand នឹងកាន់តែរឹងមាំក្នុងសង្គម សេដ្ឋកិច្ច និងវប្បធម៌ ។ វាក៏នឹងក្លាយជាកន្លែងដ៏ទាក់ទាញសម្រាប់ប្រជាជនមកពីសហគមន៍ជនជាតិចម្រុះជាតិពិន្ធុ ក្នុងការរស់នៅ រៀន ធ្វើការ និងចិញ្ចឹមគ្រួសាររបស់ពួកគេ ។

ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពីការសិក្សារបស់យើង អ្នកអាចអានរបាយការណ៍ពេញលេញ អំពី ៖ ការអប់រំសម្រាប់កូនៗរបស់យើងទាំងអស់គ្នា ៖ ការទទួលយកជាតិសាសន៍ចម្រុះ

សេចក្តីសង្ខេបនេះ ក៏មានជាភាសាដូចខាងក្រោមផងដែរ ៖ អង់គ្លេស, អារ៉ាប់, ចិន (សាមញ្ញ), ហិណ្ឌូ, ជប៉ុន, ខ្មែរ, កូរ៉េ, អេស្ប៉ាញ, តាកាឡុក, វៀតណាម ។

អ្វីដែល ERO បានធ្វើ

ដើម្បីអាចយល់បានថាតើការអប់រំមានស្ថានភាពល្អកម្រិតណា ចំពោះសិស្សមកពីសហគមន៍ចម្រុះជាតិសាសន៍ យើងខ្ញុំបានប្រមូលព័ត៌មានដោយប្រើវិធីចម្រុះ ៖

  • ការស្ទង់មតិអំពី whānau (អ្នកឆ្លើយតបចំនួន 1,250 នាក់) ដែលត្រូវបានសរសេរជា 10 ភាសា
  • ការស្ទង់មតិរបស់សិស្ស (558) និងគ្រូបង្រៀន (263)
  • ការទស្សនាសាលារៀនផ្ទាល់ចំនួនប្រាំបីនៅទូទាំង Aotearoa New Zealand
  • 13 សហគមន៍hui/ក្រុមចំណាប់អារម្មណ៍
  • សម្ភាសន៍ជាមួយអ្នកដឹកនាំសហគមន៍ ឬអ្នកដាក់ស្នើការចូលរួម ចំនួន 12 នាក់
  • ដាក់ស្នើចំនួន 56
  • ក្រុមផ្តោតអារម្មណ៍តាមអនឡាញ ជាមួយអ្នកដឹកនាំសាលាមកពីសាលាចំនួនប្រាំបី
  • ទិន្នន័យដ៏ទូលំទូលាយ បានទទួលពីទីភ្នាក់ងារផ្សេងទៀត របស់រដ្ឋាភិបាល ។

ការប្រឹក្សាសាធារណៈបានណែនាំយើង

ការសិក្សានេះ ត្រូវបានធ្វើឡើង ក្រោមមូលដ្ឋានសហគមន៍ជនជាតិភាគតិច ។ នៅខែមីនា ឆ្នាំ 2022 យើងខ្ញុំបានបោះពុម្ពផ្សាយឯកសារពិគ្រោះយោបល់ លើប្រធានបទស្តីពីការយល់ដឹងរយៈពេលវែង ហើយបានស្នើសុំការដាក់ស្នើ ។ នៅខែវិច្ឆិកា ឆ្នាំ 2022 យើងបានចេញផ្សាយរបាយការណ៍ព្រាងសម្រាប់ការពិគ្រោះយោបល់ជាសាធារណៈ, held hui, និងបានទទួលមតិកែលម្អជាលាយលក្ខណ៍អក្សរអំពីរបាយការណ៍ព្រាងនេះ ។ ឯកសារពិគ្រោះយោបល់ដំបូងមានជាប្រាំពីរភាសា ៖ អង់គ្លេស, តេរេអូ, អារ៉ាប់, ចិន (សាមញ្ញ), ហិណ្ឌូ, ជប៉ុន, កូរ៉េ, និងសេចក្តីសង្ខេបរបាយការណ៍ពង្រាង និងសំណួរពិគ្រោះយោបល់ដំណាក់កាលទី 2 មានជាភាសាអង់គ្លេស, អារ៉ាប់, ចិន (សាមញ្ញ), ហិណ្ឌូ, ជប៉ុន, ខ្មែរ, កូរ៉េ, អេស្ប៉ាញ, តាកាឡុក, វៀតណាម ។

យើងខ្ញុំសូមកោតសរសើរចំពោះការងាររបស់អ្នកទាំងអស់ ដែលបានគាំទ្រការស្រាវជ្រាវនេះ ជាពិសេសអ្នកសិក្សា ឪពុកម្តាយ និងជនជាតិដើមមកពីសហគមន៍ជនជាតិចម្រុះ អ្នកដឹកនាំសហគមន៍ និងគ្រូបង្រៀន និងអ្នកដឹកនាំមកពីសាលារៀន ដែលបានចែករំលែកជាមួយយើងនូវបទពិសោធន៍ ទស្សនៈ និងការយល់ដឹងរបស់ពួកគេតាមរយៈការសម្ភាសន៍ជាក្រុម។ ការពិភាក្សា និងការស្ទង់មតិ ។ បទពិសោធន៍របស់ពួកគេ គឺជាបេះដូងនៃអ្វីដែលយើងបានរៀន ។ យើងខ្ញុំ សូមអរគុណចំពោះការលះបង់ពេលវេលារបស់អ្នក និងសម្រាប់ការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់អ្នកដោយបើកចំហ និងអស់ពីចិត្ត ។